ចោរគាស់ផ្ទះលក់ ថ្នាំពេទ្យយកអស់ជិត ២មឺុនដុល្លារ នៅសង្កាត់ព្រែកប្រា

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋលក់ថ្នាំពេទ្យ នៅសង្កាត់ព្រែកប្រា កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ ត្រូវចោរមួយក្រុមបានលួចចូលគាស់ ប្រមូលយក គ្រឿងអលង្ការ លុយ និងទ្រព្យសម្បត្តិ រួចហើយរត់គេចខ្លួនបាត់ ខណ:ដែលសមត្ថកិច្ច បានចុះទៅពិនិត្យទ្រព្យសម្បត្តិ ឃើញរបស់របរជាច្រើន រាយរប៉ាត់រប៉ាយពេញផ្ទះ។
លោក គិត សុផល មេបញ្ជាការអាវុធហត្ថ ខណ្ឌច្បារអំពៅ បានអោយដឹងថា ករណីក្រុមចោរលួច ចូលគាត់ផ្ទះ ជនរងគ្រោះលក់ថ្នាំពេទ្យឈ្មោះ កង សុខន អាយុ៥៧ឆ្នាំ ស្ថិតនៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ក្រុម១១ ភូមិអូអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ដោយក្រុមចោរយកអស់នូវគ្រឿង អលង្ការជាច្រើន សរុប១៥០០០ដុល្លារ និង ប្រាក់ដុល្លារ ចំនួន២០០$ ប្រាក់រៀល ចំនួន២លានរៀល ទូរសព្ទ័ iphone6 ចំនួន៣គ្រឿង និងកុំព្យួទ័រយួរដៃ ចំនួន១គ្រឿង។
បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោងប្រហែល៧ព្រឹក ម្ចាស់ផ្ទះបានចាក់សោរ រួចចេញទៅធ្វើការរហូតដល់ព្រលប់ ទើបត្រឡប់មកផ្ទះវិញ ខណៈមកដល់ផ្ទះ នៅម៉ោង ៧និង៣០នាទីយប់ ស្រាប់តែឃើញផ្ទះរបើកទ្វារផ្នែកខាងក្រោយ ក៏ដើរចូលទៅមើលឃើញស្នាម រើកកាយយកទ្រព្យសម្បត្តិ នៅក្នុងផ្ទះអស់ មួយចំនួន ក៏រាយការណ៍ជូនសមត្តកិច្ចតែម្តង ។បច្ចុប្បន្នកម្លាំងជំនាញ អ.ហខណច្បារអំពៅ កំពុងធ្វើការស្រាវជ្រាវបន្ត៕





Comments