សៀមរាប៖ តារាស្រីថៃស៊ិចស៊ី នាង Ice Apitsada បានមកលេងទឹកដីអង្គរស្ងាត់ៗ កាលពីថ្មីៗកន្លងទៅនេះ។
យោងតាមគណនីក្នុងបណ្តាញសង្គមនានា របស់តារាស្រីរូបស្រស់ម្នាក់នេះ បានបង្ហោះរូបថតជាច្រើនសន្លឹករបស់នាង ជាប់ជាមួយប្រាសាទអង្គរវត្ត និងទីកន្លែងស្អាតៗមួយចំនួនទៀត ក្នុងខេត្តសៀមរាប។
ចំពោះវត្តមានរបស់នាង Ice Apitsada បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលឃើញតារាក្នុងដួងចិត្តពួកគេ បានមកលេងទឹកដីអង្គរបែបនេះ។ ហើយបើតាមមើលសម្លៀកបំពាក់ គឺនាងបានស្លៀកពាក់ជាមួយនឹងឈុតសាមញ្ញបំផុត ប្រហែលជានាង មកដើរលេងកម្សាន្តជាលក្ខណៈឯកជន ជាជាងការងារសិល្បៈ៕
Comments
Post a Comment