៨ យ៉ាង ដែលមិនគួរធ្វើ នៅថ្ងៃទិវានៃក្ដីស្រឡាញ់ទី ១៤កុម្ភៈ!

ឈានចូលមកដល់ខែ កុម្ភៈ មានប្រិយមិត្ដជាច្រើន ប្រាកដជាជ្រាបច្បាស់ថា នៅក្នុងឆ្នាំ ២០១៦នេះ ពិធីចូលឆ្នាំចិន នឹងធ្វើឡើង នៅថ្ងៃទី ០៨ ខណៈដែលក្រោយពី បញ្ចប់ពិធីបុណ្យនេះបន្ដិច ទិវានៃក្ដីស្រឡាញ់ ក៏ចូលមកដល់បន្ទាប់។
យ៉ាងណាមិញ ងាកនិយាយពី បុណ្យនៃទិវាក្ដីស្រឡាញ់នេះវិញ ដែលជាទូទៅ ក្នុងទិវានេះ មនុស្សមួយចំនួន តែងតែ និយមទិញអំណោយ ដើម្បីជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន មិនថាតែដៃគូ ស្នេហា ឬ ជាមនុស្សជាទីគោរពនោះទេ។ បើនិយាយសង្កត់ទៅលើ ដៃគូស្នេហា ជាពិសេសទៅលើ មនុស្ស២នាក់ ដែលត្រឹមជាសង្សារនឹងគ្នា មិនគួរណា ធ្វើនូវរឿង ៨យ៉ាង នៅក្នុងទិវានៃក្ដីស្រឡាញ់ ដូចជា៖
  1. ទិញផ្កា៖ តម្លៃផ្កានឹង ឡើងកប់ពពកនៅក្នុងថ្ងៃនោះ បែបនេះ អ្នកអាចចូលទៅក្នុងផ្ទះបាយ ចំអិននំ ឬធ្វើម្ហូបពិសេស សម្រាប់ដៃគូអ្នកវិញ។
  2. រួមភេទ៖ កុំដោយសារតែរឿងនៃថ្ងៃបុណ្យក្ដីស្រឡាញ់ អ្នកត្រូវធ្វើបែបនេះ ព្រោះអាចនឹងមាន លទ្ធផលអាក្រក់ នៅថ្ងៃអនាគត។
  3. ឲ្យជនមិនស្គាល់មុខ ផ្ញើរអំណោយ ឬកាដូទៅកាន់ដៃគូអ្នក៖ ចុះប្រសិនជា ដៃគូអ្នក មិនបានទទួល តើនឹងមានរឿងអ្វីកើតឡើង?
  4. ធ្វើពុតជា មានអារម្មណ៍ល្អ៖ អ្នកនៅសេសសល់ពេលជាច្រើន ដូចជា ថ្ងៃខួបកំណើត ថ្ងៃគម្រប់ខួបនៃក្ដីស្រឡាញ់ ជាដើម។
  5. សុំរៀបការ៖ កុំដោយសារតែភាពរ៉ូមែនទិច អ្នកត្រូវធ្វើរឿងបែបនេះ ត្រូវគិតមុនគូរ ព្រោះមានមនុស្សជាច្រើន បានលែងលះគ្នា ដោយសារតែមិនបានគិតល្អិតល្អន់។
  6. ញ៉ាំអាហារពេលល្ងាច៖ បើអាចជៀសបាន គួរតែជៀស ដោយសារតែកន្លែងនឹងចង្អៀត​និង ត្រូវសម្លឹងមើល ដៃគូស្នេហាផ្សេងទៀត។
  7.  ធ្វើការសន្យាផ្សេងៗ៖ គ្មានអ្វីដែលនឹងនរ​ជារៀងរហូតទេ។
  8. ដើរលេងកម្សាន្ដនៅពេលល្ងាច៖ ជារៀងរាល់ឆ្នាំ យើងអាចសង្កេតឃើញថា នៅតាមដងផ្លូវ មានការស្ទះចរាចរណ៍ជាខ្លាំង ដែលពេលខ្លះ ម៉ោង ៨ទៅ ៩យប់ទៅហើយ ក៏នៅមានម៉ូតូ ឬរថយន្ដធ្វើដំណើរ យ៉ាងកកកុញ៕

Comments