រដូវចូលឆ្នាំចិន! បុរសនៅលីវ ត្រូវជួលសង្សារក្លែងក្លាយ អស់២៦០ដុល្លារ ដើម្បីផ្គាប់ចិត្តសាច់ញាតិ នៅឯស្រុក

ចិន៖ ថ្មីៗនេះអាជីវកម្ម “សេវាកម្មជួលមិត្តស្រី” នៅក្នុងប្រទេសចិនមានការរីកចម្រើនជាខ្លាំង ជាពិសេសគឺ ក្នុងអំឡុងពេល ចូលឆ្នាំថ្មីប្រពៃណីចិន នេះតែម្តង។ នេះបើយោងតាមកាសែត The Star បានឲ្យដឹងថា សេវាកម្មនេះមានតម្លៃចាប់ពី ២៦០ដុល្លារអាមេរិក ឡើងទៅ សម្រាប់ជួល សង្សារក្លែងក្លាយ។​ បុរសៗនៅលីវ ដែលបានបង់ប្រាក់រួចហើយគឺ អាចនាំសង្សារ របស់ខ្លួនទៅផ្ទះបាន ដើម្បីណែនាំឲ្យឪពុកម្តាយ ឬសាច់ញតិរបស់ពួកគេ បានស្គាល់ក្នុងអំឡុងពេលនៃ​ ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី។លោក Xiao Ping ដែលជាអ្នកផ្តល់សេវាកម្មអនឡាញ សម្រាប់បុរសៗជួលមិត្ដស្រីនេះ បានឲ្យដឹងថា៖ បុរសៗ អាចស្នើសុំចុះ បញ្ជីអាពាហ៍ពិពាហ៍ក្លែងក្លាយបានផងដែរ ប៉ុន្តែមិនផ្តល់សិទ្ធិអនុញ្ញាត ឲ្យគេងជាមួយនារីៗ ទាំងអស់នោះឡើយ។ វាប្រហែលជា៨០% នៃបុរសៗជនជាតិចិន ដែលកំពុងធ្វើការ នៅក្នុងទីក្រុងដែលឆ្ងាយពីស្រុកកំណើតបានជួលសង្សារ ដើម្បីផ្គាប់ចិត្តសាច់ញាតិ ជាពិសេសឪពុកម្តាយ ដែលមានវ័យចំណាស់ៗ បារម្ភពីកូនរបស់ខ្លួនខ្លាចមិនទាន់មានដៃគូនិងគេ។ តើសេវាបែបនេះ មាននៅក្នុងស្រុកខ្មែរទេ?

Comments