Fan ភ្លឹកនឹងសម្រស់ តារាស្រីថៃ Davika ព្រោះតែងខ្លួនស្អាតប្លែក ដូចរាជនី

ថៃ៖ តារាសម្តែងស្រីថៃ ដ៏ល្បី​ នាង Mai Davika បានបង្ហាញខ្លួនប្លែក ជាមួយនឹងសម្លៀកបំពាក់បែបប្រពៃណីចិន នៅក្នុងកម្មវិធីមួយ កាលពីថ្មីៗកន្លងទៅនេះ។
ចំពោះតារាស្រីរូបនេះ បានបង្ហោះរូបជាច្រើនសន្លឹក​ ក្នុងបណ្តាញសង្គមអ៊ិនស្តាក្រាម ដែលនាងបានទៅចូលរួមកម្មវិធីមួយ ដើម្បីអបអរក្នុងថ្ងៃបុណ្យចូលឆ្នាំចិន។ ហើយបើក្រឡេកមើល នូវម៉ូតសម្លៀកបំពាក់របស់នាង Davika វិញ គឺពិតជាប្លែកភ្នែកយ៉ាងខ្លាំង ដែលរូបនាង បានស្លៀករ៉ូបពណ៌ក្រហមឆ្អិនឆ្អៅវែងអន្លាយ និងពាក់មកុដដ៏ខ្ពស់។
ជាមួយគ្នានោះដែរ បន្ទាប់ពីរូបថតរបស់នាង ត្រូវបានល្បីសាយភាយ ពេញបណ្តាញសង្គមរួចមក ក៏បានធ្វើឲ្យ អ្នកគាំទ្រជាច្រើននាក់ សរសើរនឹងសម្រស់របស់នាង ព្រោះតែស្អាតពេក ដូចជារាជនី៕
តោះមើលសម្រស់របស់នាង Mai Davika ទាំងអស់គ្នា៖​







Comments