ភ្នំពេញ៖ បទចម្រៀង Original Song បែបមនោសញ្ជេតនា ចាក់ដោតដល់បេះដូង មានចំណងជើងថា «Love is Singular» ពីតារាចម្រៀង វ័យក្មេង ថេណា កំពុងតែល្បីខ្លាំង ដោយសារតែអត្ថន័យ ពិតជាត្រូវចិត្តយុវវ័យ នាពេលបច្ចុប្បន្ននេះ ខ្លាំងណាស់។គួរបញ្ជាក់ផងដែរថា បទចម្រៀងថ្មី «Love is Singular» នេះ ទើបតែបានបញ្ចេញ កាលពីពាក់កណ្តាល ខែមករា កន្លងទៅនេះប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រ ក៏ដូចជាទស្សនា ជាច្រើន នៅលើបណ្តាញអ៊ីនធឺណែត។
យ៉ាងណាមិញ បទចម្រៀងដែលនិពន្ធ និងច្រៀងដោយ តារាចម្រៀង វ័យក្មេង ថេណា សុទ្ធសឹងតែ ជាបទចម្រៀង ដែលមានការ ពេញនិយម ពីសំណាក់មិត្តៗយុវវ័យ ដូចជាបទ «លួចស្នេហ៍ដួងច័ន្ទ» «ទុកចោលពាក់កណ្តាលផ្លូវ» និង «First Lady» ជាដើម៕
តោះ! កុំឲ្យខាតពេលយូរ ទៅទស្សនាបទចម្រៀង «Love is Singular» ពី ថេណា ទាំងអស់គ្នា៖
Comments
Post a Comment