ថៃ៖ នេះមិនមែនជាលើកទី១នោះទេ ដែលតារាសម្តែងថៃ Nick បានធ្វើឲ្យប្រជាជនខ្មែរ ជាពិសេសអ្នកនិយមលេងហ្វេសប៊ុកមួួចំនួន ក្តៅស្លឹកត្រចៀក រហូតបង្កើតបានជាជម្លោះពាក្យសម្តីជាហូរហែរ បន្ទាប់មកមានការចេញមុខ សុំទោសវិញ។ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រោយពីតារាសម្តែង Nick បានបង្ហោះរូបភាព Poster មួយសន្លឹក នៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីបិសាចស្រីម្នាក់ គ្រងដោយសម្លៀកបំពាក់អប្សរារួចមក អ្នកលេងហ្វេសប៊ុកខ្មែរជាច្រើន បានផ្ទុះកំហឹងមិនពេញចិត្ត ព្រមទាំងមានការចែករំលែកតៗគ្នា ជាច្រើនផងដែរ។
ទាក់ទងនឹងរឿងរ៉ាវខាងលើ Nick បានបង្ហោះសារសុំទោស នៅលើគណនីអុិនស្តាក្រាម (instagram) របស់ខ្លួនថា៖ "យោងតាមរូបថតមួយសន្លឹក ដែលខ្ញុំបានបង្ហោះនៅលើ គណនីហ្វេសប៊ុករបស់ខ្ញុំ ខ្ញុំពិតជាសុំទោសខ្លាំងណាស់ ដែលវាបានប៉ះពាល់ទៅលើវប្បធម៌របស់អ្នក។ តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំសូមបញ្ជាក់ថា កំហុសនេះគឺកើតចេញពីអ្នកដែលបង្កើត poster នេះ។ វាមិនមែនបង្កើតដោយក្រុមការងារ MMS នោះទេ តែវាត្រូវបានបង្កើតឡើង ដោយក្រុមលក់គំរោងមួយចំនួន។ នេះគឺជាមេរៀនមួយសម្រាប់ពួកយើង។ រូបថតនេះនឹងមិនត្រូវបានប្រើប្រាស់ជាផ្លូវការនោះទេ ព្រោះវាគាន់តែជាគំរូមួយប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងយល់ពីរឿងនេះ។ ក្នុងនាមតំណាងឲ្យក្រុមការងារ MMS ពួកយើងមានសេចក្តីសោកស្តាយជាខ្លាំងចំពោះ កំហុសដែលពួកយើង បានបង្កើតឡើងដោយអចេតនានេះ"៕
Comments
Post a Comment